
តំបន់ផ្លូវ៦០ម៉ែត្រនឹងក្លាយទៅជាតំបន់ដើរផ្សារដ៏ពេញនិយមនាពេលខាងមុខ
ភ្នំពេញៈ មហាវិថីសម្ដេចតេជោ ឬផ្លូវ៦០ម៉ែត្រ នឹងក្លាយទៅជាតំបន់ដើរផ្សារដ៏ពេញនិយមបំផុតរបស់ទីក្រុងភ្នំពេញនាពេលខាងមុខនេះ ខណៈតំបន់នេះបាននិងកំពុងទាក់ទាញគម្រោងវិនិយោគធំៗ ចូលទៅក្នុងតំបន់នេះយ៉ាងច្រើន ដោយក្នុងនោះមានទាំងគម្រោងផ្សារទំនើប និងមជ្ឈមណ្ឌពាណិជ្ជកម្ម។
១) គម្រោងផ្សារទំនើប PH Diamond Place
ផ្សារទំនើបលំដាប់អន្តរជាតិ PH Diamond Place របស់ក្រុមហ៊ុនបុរីប៉េង ហួត បាននិងកំពុងសាងសង់យ៉ាងសកម្ម ខណៈគម្រោងផ្សារនេះ បានបើកការដ្ឋានសាងសង់កាលពីខែមីនាឆ្នាំ២០១៨ កន្លងទៅនេះ ។ ផ្សារទំនើប PH Diamond Placeនេះ ដត្រូវបានក្រុមហ៊ុនបោះទុនជាង៦០លានដុល្លារ សាងសង់លើផ្ទៃដី៦ហិកតា។
ផ្សារទំនើបនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ The Star Diamond ដែលមានផ្ទៃដីសរុប៤០ហិកតារបស់ក្រុមហ៊ុន ប៉េង ហួតគ្រុប។ គម្រោងនេះនឹងអភិវឌ្ឍន៍ជាបុរី អគារខ្ពស់ៗ សាលសន្និបាត និងផ្សារទំនើប។ ជាមួយគ្នានេះ ក៏មានគម្រោងបុរីនៅហុំព័ទ្ធជុំនេះផងដែរ។
២) គម្រោងផ្សារ AEON MALL3
ម្រោងផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរស្ពានថ្ម ដែលមានផ្ទៃក្រឡាសរុបរហូតដល់ទៅ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)។
៣ ) គម្រោងផ្សារទំនើបជីប ម៉ុង
គម្រោងផ្សារទំនើប ជីប ម៉ុង២៧១មេហ្គាម៉ល របស់ក្រុមហ៊ុនជីប ម៉ុង ។ ផ្សារទំនើបនេះ ទើបតែបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់២៥២លានដុល្លារ ។ ផ្សារទំនើបដ៏ធំមួយនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឺលេនដ៏ម៉ាក២៧១ របស់ជីបម៉ុងលែន។ គម្រោងនេះស្ថិតនៅបណ្ដោយផ្លូវ២៧១ កែង៣៧១និងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (តំបន់បឹងទំពុន)។
ក្រៅពីគម្រោងផ្សារទំនើប នៅក្នុងតំបន់នេះ គេឃើញមានគម្រោងសងសង់ជាច្រើនផ្សេងទៀតបាន និងកំពុងប្រជែងគ្នាសាងសង់ គឺម្រោងគម្រោងខុនដូរ R&F Properties និង គម្រោង Urban Village ដែលមានផ្សារទំនើបផងដែរ។
ជាមួយគ្នានេះ តំបន់ផ្លូវ៦០ម៉ែត្រ និងតំបន់ជុំវិញ ក៏មានគម្រោងបុរីលំនៅឋាន ផ្ទះល្វែង និងផ្ទះអាជីវកម្មច្រើងបាន និងកំពុងលេចចេញរូបរាង្គបណ្តើរ និងធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ និងទាក់ទាញថ្មីមួយទៀតរបស់ទីក្រុងភ្នំពេញ៕
អត្ថបទថ្មីៗ
