
ផ្លូវ ៦០ ម៉ែត្រនឹងស្វាគមន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតក្នុងពេលឆាប់ៗនេះ
គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE ដែលមានទីតាំងនៅតំបន់សក្ដានុពលនៃផ្លូវ ៦០ ម៉ែត្រ នឹងបើកលក់ជាផ្លូវការ នៅថ្ងៃពុធ ទី២៣ ខែធ្នូនេះ ដែលនឹងរួមចំណែកធ្វើឲ្យតំបន់តាមបណ្ដោយមហាវិថីនេះ ក្លាយជាបណ្ដុំពាណិជ្ជកម្មថ្មីមួយក្នុងពេលឆាប់ៗ។
គម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥០៤ផ្ទះ ដែលសាងសង់នៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ។
គម្រោងនេះ មានទីតាំងដ៏ល្អស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ៥នាទីពីផ្សារទំនើប AEON Mall 3។ ទីតាំងហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។
លើសពីនេះ គម្រោងមានផ្លូវខ្វែងខ្វាត់ ដែលផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំណេញក៏បាននៅក្នុងពេលអនាគត។
គម្រោង បានបន្ថែមថា៖ «តំបន់នេះស្ថិតនៅកណ្តាលក្រុងរួចស្រេចទៅហើយ និងជាតំបន់ដែលមានការអភិវឌ្ឍលឿន ដោយសារទីតាំងមានភាពអំណោយផលកៀកនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ»។
តាមការព្យាករណ៍របស់អ្នកជំនាញ ក្នុងរយៈពេល៥ឆ្នាំខាងមុខ តំបន់នេះនឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា អតិថិជន ២០ ផ្ទះដំបូង នឹងទទួលបានកាដូពិសេស រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនបន្ថែមទៀត។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ 096 831 32 33, 088 931 32 33, 078 31 32 33 និងតាមរយៈគេហទំព័រហ្វេសបុក។
Recent Article
