យើងជានរណា?
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះអាជីវកម្ម និងផ្ទះលំនៅឋាន Daline Property Development ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានប្រណីតឈានមុខគេមួយនៅកម្ពុជាក្នុងរាជធានីភ្នំពេញ។ យើងផ្តល់ជូននូវផ្ទះអាជីវកម្មនិងលំនៅដ្ឋានបែបទំនើបទាន់សម័យ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់ដែលមានសក្ដានុពលបំផុតមួយ ជាមួយនឹងរចនាបថគំនិតនៃការរស់នៅប្រកបដោយគុណភាពដ៏ល្អបំផុត។
បេសកម្ម
យើងផ្តល់ជូននូវប្រណីតភាពទំនើបទាន់សម័យននៃការរស់នៅនិងប្រកបអាជីវកម្ម និង សេវាកម្មពេញលេញនៃរចនាបថការរស់នៅក្នុងយុគសម័យថ្មីជាមួយនឹងស្តង់ដារខ្ពស់ទៅតាម ក្រមសីលធម៌ គុណភាព និង សេវាកម្មជូនអតិថិជនរបស់យើងប្រកបដោយនិរន្តរភាព។
ទស្សនៈវិស័យ
យើងគោលបំណងផ្ដោតសំខាន់បំផុតគឺ “គុណភាពលំនៅដ្ឋាន និង អាជីវកម្ម ល្អបំផុត” សម្រាប់អតិថិជនរបស់យើងដែលរស់នៅក្នុងគម្រោង The Residence ជាមួយនឹងការរស់នៅប្រកបដោយសុវត្ថិភាពការគ្រប់គ្រងល្អ និង បរិស្ថានល្អ។ លើសពីការរស់នៅយើងផ្តល់ជូនជាមួយគំនិតសហគមន៍អាជីវកម្មដ៏ទំនើប។
ប្រវត្តក្រុមហ៊ុន
ក្រុមហ៊ុន Daline Property Development បានចាប់ផ្តើមបង្កើតឡើងដោយស្របច្បាប់នៅពាក់កណ្តាលឆ្នាំ ២០២០។ បន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មការជួលលំនៅដ្ឋានសេវាកម្មអាផាតមេនដែលជាអាផាតមិនលំដាប់ស្តង់ដារមួយនៅក្នុងក្រុងភ្នំពេញដែលមានឈ្មោះថា Maline Apartment និងអាជីវកម្ម អាហារនិងភេសជ្ជៈ Breadtalk។ សព្វថ្ងៃនេះយើងបានបង្កើតគម្រោងផ្ទះអាជីវកម្ម និង លំនៅឋានដ៏ទំនើបដែលជាសហគមន៍លំនៅដ្ឋានដ៏អស្ចារ្យជាមួយនឹងរចនាបថការរស់នៅល្អបំផុតដែលរស់នៅប្រកបដោយភាពទំនើបស្របទៅតាមបច្ចុប្បន្នភាពជាមួយនឹងកំណើនទីផ្សារនិងតម្រូវការរបស់អតិថិជន។