អំពីយើង
ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះអាជីវកម្ម និងផ្ទះលំនៅឋាន Daline Property Development ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានប្រណីតឈានមុខគេមួយនៅកម្ពុជាក្នុងរាជធានីភ្នំពេញ។ យើងផ្តល់ជូននូវផ្ទះអាជីវកម្មនិងលំនៅដ្ឋានបែបទំនើបទាន់សម័យ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់ដែលមានសក្ដានុពលបំផុតមួយ ជាមួយនឹងរចនាបថគំនិតនៃការរស់នៅប្រកបដោយគុណភាពដ៏ល្អបំផុត។

ប្រសាសន៍ពីថ្នាក់ដឹកនាំ

ក្នុងទសវត្សចុងក្រោយនេះរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដែលធ្វើឱ្យតំបន់ទីក្រុងរណបផ្លូវ ៦០ ម៉ែត្រប្រែក្លាយជាតំបន់ពាណិជ្ជកម្មតំបន់ និង តំបន់លំនៅដ្ឋានរស់យ៉ាងទំនើបនិងទាន់សម័យ។ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់មានការចាប់អារម្មណ៍និងពេញនិយមនៅទីតាំងនោះយ៉ាងខ្លាំង។ សម្រាប់បំពេញតំរូវការរបស់អតិថិជនក្រុមហ៊ុនរបស់យើងបានបង្កើតនូវគម្រោងដ៏អស្ចារ្យគឺគម្រោងផ្ទះអាជីវកម្មនិងការរស់នៅដែលមានលក្ខណៈស្តង់ដារខ្ពស់ និង គុណភាព ជូនទៅដល់អតិថិជន។